គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួសមនុស្ស៣នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកព្រៃនប់ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងនៅម៉ោង ០៦ និង៣០នាទី ព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឲ្យស្ត្រីជាប្រពន្ធ បានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ រីឯបុរសជាប្ដីនិងកូនប្រុសម្នាក់ បានរងរបួសធ្ងន់។

សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវបេតុង ត្រង់ចំណុចលើភ្នំហូលីហ្វៀល (ក្រោយផ្សារវាលរេញ) ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ។

សមត្ថកិច្ច ឲ្យដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង ដោយម៉ូតូ ០១គ្រឿង ម៉ាក HONDA CLICK ពណ៌​ស ពាក់ផ្លាកលេខ បាត់ដំបង 1U-1925 បើកបរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ អ៊ួង សាវុធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករោងចក្រ និងអ្នករួមដំណើរចំនួន ០២នាក់៖
១. ឈ្មោះ វ៉ា ស្រីដា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ។​
២. ឈ្មោះ វីណា សុវណ្ណនីតា ភេទប្រុស អាយុ ១០ឆ្នាំ មុខរ​បរ​សិស្ស។​

អ្នកទាំង ០៣ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពដដែល បានបន្តថា លុះម៉ូតី បានបើកមកដល់ចំណុចកើតហេតុខាងលើ ក្នុងស្ថានភាពផ្លូវចុះចំ​ណោត និងកោង គាប់ជួន ម៉ូតូបើកបរក្នុងល្បឿនលឿន ហើយហ្វ្រាំងមិនស៊ីផង  កក៏បណ្ដាលឲ្យជ្រុលទៅបុកបង្គោលដាក់ការពារសុវត្ថិភាព (បង្គោលថ្ម) តែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យ ឈ្មោះ វ៉ា ស្រីដា ភេទស្រី អាយុ ២៨ឆ្នាំ អ្នករួមដំណើរត្រូវជាប្រពន្ធ អ្នក​បើកបរម៉ូតូ (ស្លាប់នៅមន្ទីរ​ពេទ្យ)។ ​ឈ្មោះ អ៊ួង សាវុធ ភេទ​ប្រុស អាយុ ២៩ឆ្នាំ អ្នកបើកបរម៉ូតូ (រងរបួសធ្ងន់)។​

៣. ឈ្មោះ វីណា សុវណ្ណនីតា ភេទប្រុស អាយុ ១០ឆ្នាំ អ្នករួមដំណើរត្រូវ​ជាកូន អ្នកបើកបរម៉ូតូ (រងរបួសមធ្យម)។

​បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក ជនរង​គ្រោះ បានដឹកយកទៅសង្គ្រោះ នៅគ្លីនិចឯកជន លិ គឹមឌី។

រីឯវត្ថុតាង (ម៉ូតូ) ត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុកណ្ដោះ នៅអធិការដ្ឋាននគរ​បាល ស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង