សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃចន្ទ ទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ថា នគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន ០២នាក់ ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀន និងរក្សាទុកប្រើប្រាស់អាវុធខុសច្បាប់។
លោកបន្តថា ជនសង្ស័យទាំង០២នាក់ ត្រូវសមត្ថកិច្ច ​ចាប់ខ្លួនកាលពី រសៀលថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅក្រុម១៥ ភូមិ០២ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហន។
ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ៖
១- ឈ្មោះ GAO ZHI YA ភេទប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​ចិន ។
២- ឈ្មោះ FU ZHENG ភេទប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន។
ចំពោះ វត្ថុតាង ដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖
– ថ្នាំគ្រាប់អក្ស WY សង្ស័យជាសារធាតុញៀនចំនួន ០៦ គ្រាប់
– កាំភ្លេីងខ្លី ០១​ដេីម ម៉ាក ZORAKI គ្រាប់ចំនួន០៦ គ្រាប់។

បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញ នៃស្ន​ងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងសាកសួរ និងឈានទៅបន្តកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងផ្តន្ទាទោសតាមនីតិវិធី​៕ រូបថត៖ សមត្ថកិច្ច

អត្ថបទដែលជាប់ទាក់ទង