​បុរសជនជាតិចិនម្នាក់ ​ធ្លាក់ពីលើសណ្ឋាគារ​មួយកន្លែង ក្នុងក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃអធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋម​ថា មានករណី​ បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ​មួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោងថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៣ នាចំណុចសណ្ឋាគារយីហោ ឡាយជូស ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ​។
ករណីនេះភ្លាមៗ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ នៅមិនទាន់បង្ហាញរបាយការណ៍ អំពីគ្រោះថ្នាក់ខាងលើនេះ ជារឿងចៃដន្យ ​ជាករណីអត្តឃាត ឬឃាតកម្មនៅឡើយទេ ដោយរង់ចាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវឲ្យចប់ចុងចប់ដើមជាមុនសិន។
យ៉ាងនេះក្តី សមត្ថកិច្ច ខេត្តព្រះសីហនុ បាន​ឃាត់ខ្លួនមនុស្សមួយចំនួន ជាបណ្តោះអាសន្ន គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ដើម្បីនាំយកទៅសាកសួរ ដើម្បីបន្តនីតិវិធីជាបន្តទៀត៕
អត្ថបទដែលជាប់ទាក់ទង