សិស្សសាលារីអាន ចូលរួមសម្អាតបរិស្ថានតំបន់ ឆ្នេរសមុទ្រព្រែកត្រែង ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកគ្រូអ្នកគ្រូ និងកុមារាកុមារីតូចៗ នៃមតេយ្យសាលា រីអាន រួមជាមួយ សិស្សានុសិស្សយុវជនទិសអាគ្នេរយ៍៥៤ ដឹកនាំដោយ លោកបណ្ឌិត តាំង សំណាង កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ បានសហកាជាមួយ លោកសាស្រ្ដាចារ្យបណ្ឌិត ចាន់សំអាន អនុប្រធានក្រុមប្រឹក្សារភិបាល នៃសមាគមន៍ សណ្ឋាគារ និងភោជនីយដ្ឋាន ខេត្តព្រះសីហនុ តំណាង លោកឧកញ្ញ៉ា សុខ ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល សមាគមន៍ សណ្ឋាគារ និងសមាគមន៍ ខេត្តព្រះសិហនុ បានចុះផ្សព្វផ្សាយ អំពីឆ្នេរស្អាត បរិស្ថានល្អ និងទេសចរណ៍រីករាយ នៅតំបន់ឆ្នេរសមុទ្រព្រែកត្រែង ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងគោលបំផុស និងជម្រុញ ឲ្យរួមគ្នា សម្អាតបរិស្ថាន ឲ្យមានសោភ័ណភាព ថែមទៀតនាថ្ងៃខាងមុខ។

នាឱកាសនោះ លោកបណ្ឌិត តាំង សំណាង ជាប្រធាន សមាគមន៍យុវជនទិសអាគ្នេរយ៍ ៥៤ បានលើកឡើងថា ការងារសំអាតបរិស្ថានឆ្នេរនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស យុវជនខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់ឲ្យបានច្រើនទៀត ក្នុងការលើកកម្ពស់ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើន នៃសង្គមជាតិ។

លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីទទួលបាន នូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួន សំដៅបន្តកែលម្អជីវភាពនិងការរស់នៅ របស់ប្រជាជនការរួមចំណែកថែរក្សាភពផែនដី របស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ យុទ្ធសាស្ត្រមួយដ៏សមស្រប ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ជាមាសបៃតង និងនាំកម្ពុជា ឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រ កប ដោយសុវត្ថិភាពខ្ពស់ ។ ដូចនេះសូម ប្រជាពលរដ្ឋទាំងអស់ ចូលរួមនៅក្នុងយុទ្ធនាការសំអាតទីក្រុង សំអាតកន្លែងធ្វើអាជីវកម្ម កន្លែងធ្វើការ និងតំបន់រមណីយដ្ឋាននានា ឱ្យបានល្អស្អាតជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង