សម្ដេច​ ហ៊ុន​ សែន ​៖​ បាតុភូតធម្មជាតិព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬបាតុភូត EQUINOX

រាជធានីភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ ​របស់​សម្ដេច​ យ៉ាងដូច្នេះ​ថា៖​ បាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) កើតឡើងជារៀងរាល់ឆ្នាំចំនួន ២លើក គឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីល្ងាច និងខែកញ្ញា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាព នៃប្រាសាទអង្គរវត្ត ដែល បុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ រវាង ផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។

សូមសមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ដៃគូពាក់ព័ន្ធ និងអញ្ជើញ ទៅទស្សនា ផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលជាផ្នែកមួយ នៃយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព”៕

អត្ថបទដែលជាប់ទាក់ទង