រសៀលនេះ សមត្ថកិច្ច បានបញ្ជូនខ្លួន លោក យ៉ឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបារាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបញ្ជូនខ្លួន លោក យ៉ឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ច បានចោទប្រកាន់ អតីតសកម្មជនគណបក្សប្រឆាំងទាំងពីរនាក់ ពីរបទល្មើស គឺ ទី១. បទញុះញង់ និងទី២. បទប្រមាថលើ អង្គព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង