រថយន្ដដឹកដី បើកបុករោងការ សង់ជាប់ផ្លូវជាតិលេខ២ របួស​មនុស្សម្នាក់

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានបឋមមកថា មានករណី រថយន្តបែនដឹកដី ០១គ្រឿង បានបើករេចង្កូត បុកចូលរោងការ និងកិនម៉ូតូ ០១គ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ០២ និង៤០នាទី រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងរោងការមួយកន្លែង តាមកំណាត់ផ្លូវជាតិលេខ២ ទល់មុខបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

 

អត្ថបទដែលជាប់ទាក់ទង