សមត្ថកិច្ចនគរបាលស្រុកពារាំង ឃាត់ខ្លួនក្មេងទំនើង១៥នាក់ ប្រដាប់ដោយដាវកាំបិត បញ្ជូនទៅតុលាការ

ខេត្តព្រៃវែង ៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានបញ្ជាក់ថា កម្លាំងនគរបាលស្រុកពារាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលកំពង់ពពិល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួននេះ សមត្ថកិច្ច បានធ្វើឡើងកាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសាលាបឋមសិក្សាកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នគរបាលស្រុកពារាំង បានឲ្យដឹងថា ក្មេងទំនើងទាំង ១៥នាក់ខាងលើមានឈ្មោះ៖

១. ឈ្មោះ ប្រុស វាសនា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់ដាវ)។

២. ឈ្មោះ លី មករា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ម្ចាស់ដាវ)។

៣. ឈ្មោះ ពេញ រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ម្ចាស់កាំបិតប៉័ងតោ)។

៤. ឈ្មោះ ឡុង រ៉ាវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាក្រោម ឃុំកពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (ម្ចាស់កូនកាំបិតតូច)។

៥. ឈ្មោះ ចាន់ សនផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

៦. ឈ្មោះ សំអូន រ៉ូហ្សា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

៧. ឈ្មោះ គា សុទ្ធិគន្ធ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

៨. ឈ្មោះ លី ជុងហ៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

១០. ឈ្មោះ ប៉ន ដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

១១. ឈ្មោះ ជា វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

១២. ឈ្មោះ សឿន ដេវីត ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

១៣. ឈ្មោះ វឿន សារ័ត្ន ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិបទសន្ទ្រាលើ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

១៤. ឈ្មោះ ទេព វីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

១៥. ឈ្មោះ រឿន វីរៈ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិពោធិ៍សាត់ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ក្រោយឃាត់ខ្លួន ក្រុមក្មេងទំនើងខាងលើ កម្លាំងជំនាញ បានរឹបអូសវត្ថុតាងរួមមាន៖ ដាវចំនួន ២ដើម, កាំបិតប៉័ងតោចំនួន ០១ និងកូនកាំបិតប៉័ងតោចំនួន ០១ ។

សមត្ថនគរបាល បានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពារាំង បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពពិល បានល្បាតចល័ត ក៏ជួបជាមួយក្រុមក្មេងទំនើងខាងលើ។ ដោយមានការសង្ស័យ សមត្ថកិច្ច ក៏បានឃាត់ធ្វើការឆែកឆេររកឃើញមានដាវ និងកាំបិត ក៏បាននាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពារាំង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ១៥នាក់ ពួកគេយកអាវុធតាមខ្លួន គឺបំណងទុកការពារខ្លួន។

បច្ចុប្បន្ន ក្មេងទំនើងទាំង ១៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង