លោកឧកញ៉ា ម៉ុង ឫទ្ធី ថតបង្ហោះរថយន្តធំមួយគ្រឿង បើកបញ្ច្រាសលើផ្លូវល្បឿនលឿន

រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ប្ញទ្ធី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៣នេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកថា ​«មានរឿងថ្មី​ចែសមួយ​កេីតឡេីង​ នៅលេីផ្លូវ​ល្បឿនលឿន​ ត្រង់ចំណុច​ច្រកចូល​កប់ស្រូវ​ វេលាម៉ោង ​១០ព្រឹក​ថ្ងៃ​សុក្រ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៣នេះ» ។
ការបង្ហោះសារអមដោយរូបថត​មួយសន្លឹក នៃសកម្មភាព រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកបញ្ចាសទិស នៅលើផ្លូវល្បឿនលឿន នៅចំណុចច្រកចូលតំបន់កប់ស្រូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង