ស្តេចប្រដាល់មីយ៉ាន់ម៉ា ចង់ប្រកួតការពារខ្សែក្រវាត់ របស់គាត់ តទល់នឹងកីឡាករ ព្រំ សំណាង

រាជធានីភ្នំពេញ ៖ ស្តេចប្រដាល់ Lethwei របស់ប្រទេសមីយ៉ាន់ម៉ា គឺកីឡាករ Dave Leduc បានប្រកាសទទួលការប្រកួតការពារខ្សែក្រវាត់ របស់គាត់ ទល់នឹងកីឡាករគុនខ្មែរ ព្រំ សំណាង ខណៈអ្នករៀបចំការប្រកួត Lethwei មីយ៉ាន់ម៉ា អន្តរជាតិ កំពុងរៀបចំអោយមានឡើង នូវការប្រកួតនៅប្រទេសមួយ ក្នុងទ្វីបអឺរ៉ុប ដែលតម្រូវអោយបេក្ខភាពដណ្តើមខ្សែក្រវាត់ ប្រកួតជាលក្ខណៈក្បាច់គុន Lethwei ។ ហើយក្នុងនោះ កីឡាករ Dave Leduc ក៏ប្រកាសថា បន្ទាប់ពីការប្រកួតនេះ រូបគាត់ ក៏ចង់អោយមានការរៀបចំប្រកួត នៅក្នុងប្រទេសកម្ពុជា ជាលក្ខណៈគុនខ្មែរ ដើម្បីដណ្តើមខ្សែក្រវាត់វិញ ប្រយោជន៍អោយស្មើភាពគ្នា នៅខែ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង