បទល្មើសប្រើឧបករណ៍ឆក់ត្រី បន្តកើតមានយ៉ាងអនាធិបតេយ្យ នៅស្រុកកណ្តៀង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្ទាប់ពីបានទទួលព័ត៌មានពីភ្នាក់ងារ ថា មានជនសង្ស័យប្រឧករណ៍លួចឆក់ត្រី នៅចំណុច
ព្រែក​ទាល់ ស្ថិតក្នុងភូមិចរុះ ឃុំរាំងទិល ស្រុកកណ្ដៀង ក៏បានចុះសហការ​ជាមួយ កម្លាំងសហគមន៍សរុបមានគ្នា ៤នាក់ ដោយប្រើកាណូត ២គ្រឿង ចេញល្បាតពួនស្ទាក់ ដើម្បីបង្ក្រាបបទល្មើសឆក់ត្រីនៅមូលដ្ឋាននេះ។ ជាលទ្ធផល៖ កម្លាំងជំនាញ ចាប់យកបានអាគុយ ៩គ្រឿង អាំងវុិចទ័រឆក់ ៩​គ្រឿង ដងឆក់ ៩​គូ និង​កាណូត ១គ្រឿង។ ប៉ុន្តែចំពោះ ជនសង្ស័យ បានហក់រត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការសហគមន៍​​៕
អត្ថបទដែលជាប់ទាក់ទង