ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទាំងកណ្តាលអធ្រាត្រ ទៅដឹកពលរដ្ឋឈឺធ្ងន់ម្នាក់ រស់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ មានប្រសាសន៍ថា នៅម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី​០៧ ខែ​មេសា​ ឆ្នាំ​២០២៣​ រូបលោក បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ឲ្យចេញទៅទទួលយក ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង ម្នាក់ ដែលជួបគ្រោះថ្នាក់ របួសក្បាលធ្ងន់ធ្ងរ ដើម្បីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ឯខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តថា ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ខាងលើនេះ មានឈ្មោះ សុន ទិត អាយុ ២២ឆ្នាំ រស់នៅ ក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបន្តថា ភ្លាមៗ ក្រោយទទួលដំណឹងស្តីពីគ្រោះថ្នាក់នេះ   រូបលោក ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ មកកាន់ព្យាបាល នៅមន្ទីរពេទ្យជាបន្ទាន់។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុដោយសុវត្ថិភាព រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង