ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រទៅទទួលយកពលរដ្ឋឈឺធ្ងន់ម្នាក់ រស់នៅក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោងជាង ១១ និង២០នាទីយប់ ថ្ងៃទី​០៧ ខែ​មេសា​ ឆ្នាំ​២០២៣​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកប្រជាពលរដ្ឋម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលគាត់មានការៈត្រដរខ្យល់អន្ទះអន្ទែង រងសំពាធឈាម ពិបាកក្នុងខ្លួន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ហែ ស៊ន់ អាយុ ៦២ឆ្នាំ រស់នៅ ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង