ឪពុកយុវតីរងគ្រោះ ដាក់ពាក្យស្នើសុំឲ្យ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ករណីកូនស្រីស្លាប់ និងពិការដៃ ដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពត ៖ បុរសមានវ័យ ៤២ឆ្នាំ ម្នាក់ រស់នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវជាឪពុកបង្កើត របស់យុវតីរងគ្រោះដោយសាររថយន្តបុកពីក្រោយបណ្ដាលឱ្យ កូនស្រីច្បងទី១ស្លាប់ និងកូនស្រីពៅទី២ បាក់ដៃទាំងសងខាងពិការភាព បានធ្វើឱ្យរូបគាត់មានវិប្បដិសារីយ៉ាងខ្លាំង។

មានវិប្បដិសារី កាន់តែខ្លាំង ក៏ព្រោះតែរូបគាត់ កើតទុក្ខមិនសុខចិត្ត ខណៈសាលាដំបូង ខេត្តកំពត កាលពីពេលថ្មីៗនេះ បានចេញសាលក្រមជម្រះក្ដី ដោយបង្គាប់ឱ្យភាគីម្ចាស់រថយន្តបង្កហេតុ សងសំណងជំងឺចិត្តត្រឹមចំនួន ១២ លានរៀល (៣០០០ដុល្លារ)..។

ពេលនេះ ឪពុកយុវតីរងគ្រោះ បានដាក់ពាក្យស្នើសុំឲ្យ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ និងអង្គេតលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ដល់គ្រួសារគាត់ផង៕

អត្ថបទដែលជាប់ទាក់ទង