សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត

រាជធានីនំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសារ និងរូបភាព បង្ហាញពីការធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនចៅៗរបស់សម្តេចក៏អញ្ជើញអមដំណើរជាមួយសម្តេចផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអមដោយរូបភាពមានខ្លឹមសារដូច្នេះថា «នាំប្រពន្ធកូន និងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាន្តនៅខេត្តសៀមរាប»។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៣ មក ២០១៨ និងឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបទខ្មែរ។

ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់ ​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយ និង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន ​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣នេះ កម្មវិធីមាន៤៤នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត ព្រមទាំងមានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង