ភ្ញៀវទេសចរ ពោលសរសើរ ក្រុមហ៊ុន G.T.V.C ថាមានសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត ហើយបុគ្គលិកមានសីលធម៌ល្អ..

 

ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅទទួលសេវាដឹកជញ្ជូន នៅក្រុមហ៊ុន G.T.V.C បានបង្ហាញអារម្មណ៍ពេញចិត្ត និងកោតសរសើរ ចំពោះសេវាដឹកជញ្ជូន របស់ក្រុមហ៊ុន G.T.V.C  ដែលមានសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត និងមានបុគ្គលិករួសរាយរាក់ទាក់ ព្រមទាំងមានសីលធម៌ល្អ..។

ភ្ញៀវទេសចរភាគច្រើន បានផ្តល់សម្ភាសន៍ដល់អ្នកយកព័ត៌មាន គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ដោយពោលសរសើរក្រុមហ៊ុន G.T.V.C ថាមានសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ហើយមានអូប័រថ្មីទំនើបៗ និងបំពាក់សម្ភារៈសង្គ្រោះ បង្ការ នូវហានិភ័យនានាគ្រប់ចំនួន។ ជាងនេះទៀត ក្រុមហ៊ុននេះ ក៏មានបុគ្គលិកបម្រើការ នៅតាមការិយាយល័យលក់សំបុត្រ ក៏ដូចជា បម្រើការងារនៅតាម អូប័រនីមួយៗ មានកាយវិការរហ័សរហួន រួសរាយរាក់ទាក់ និងមានសីលធម៌ល្អថែមទៀតផង..។

អ្នកគ្រប់គ្រង ក្រុមហ៊ុន G.T.V.C បញ្ជាក់ថា ក្រុមហ៊ុន ជី ធី វី សុី (G.T.V.C, SPEEDBOAT CAMBODIA) តែងតែផ្តល់ស្នាមញញឹម និងភាពកក់ក្តៅ ក្នុងការធ្វើដំណើរ របស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដោយផ្តល់នូវសេវាកម្ម ជាច្រើន រួមមាន៖
– ម៉ូតូទឹក ជិះកំសាន្តលើផ្ទៃសមុទ្រក្រុងព្រះសីហនុ
– អូបរ័ជួលឯកជន ទៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ
– គោលដៅសំបុត្រអូបរ័ ទៅមក ម៉ាហ្វីយ៉ារីស៊ត (ឆ្នេរឋានសួគ៌) – ឆ្នេរសុខសាន្ត – កោះរ៉ុងកោះតូច – ឆ្នេរឡុងសិត – កោះរ៉ុងសន្លឹម ឆ្នេរសារ៉ាសេន និងឆ្នេរ២៣ ជាដើម។

 

សម្រាប់ម៉ោងចេញដំណេីរ មានដូចជា ៖  09:00ព្រឹក, 12:00ថ្ងៃត្រង់ និងម៉ោង 03:00រសៀល។

លេខទំនាក់ទំនង៖

+(855) 069 221 234
+(855) 070 221 234
+(855) 017 338 821
​ +(855) 071 912 0888
+(855) 015 661 456
+(855) 010 271 234‬
‭+(855) 076 713 1234

ក្រុមហ៊ុន G.T.V.C បញ្ជាក់បន្ថែមថា ភ្ញៀវទេសចរ ចំណាយពេលត្រឹមតែ ២-៣នាទី លោកអ្នក អាចទិញសំបុត្រទៅលេងកោះនានា ក្នុងខេត្តព្រះសីហនុ បានយ៉ាងងាយ ជាមួយក្រុមហ៊ុន G.T.V.C Speed Boat Cambodia។

ជាពិសេសលោកអ្នកអាច ដោនឡូតកម្មវិធី G.T.V.C លើ App Store និង Google Play Store ឬចុចតាមតំណនេះ https://bmb.page.link/gtvc

ទីតាំង : G.T.V.C Speed Boat ជី.ធី.វី.ស៊ី ស្ពីដបូត DEPARTURES
https://goo.gl/maps/rtW3D2CGAU593CjLA ៕

អត្ថបទដែលជាប់ទាក់ទង