លោក សៅ សុខា បញ្ជាឲ្យត្រួតពិនិត្យករណី មន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ទារលុយនិងស្ទូចយកគោយន្ត ពលរដ្ឋរឿងគ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានប្រសាសន៍នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះថា កងរាជអាវុធហត្ថ បានឃើញអត្ថបទរូបភាព ព័ត៌មានពាក់ព័ន្ធ នឹងយោធិន នៃកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដែលគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ និងគោយន្ដ ហើយមានការទារលុយ និងស្ទួចយក គោយន្ត នោះផង។

អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធ ជ្រាបថា ករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យ ករណីខាងលើ និងដោះស្រាយ ដោយគោរព គោលការណ៍ “ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ”។

យ៉ាងណា សាធារណរដ្ឋជន កំពុងរង់ចាំមើលចំណាត់ការ របស់ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ នឹងអនុវត្តន៍បទបញ្ជា លោក សៅ សុខា មានប្រសិទ្ធភាពកំរិតណា..៕

 

អត្ថបទដែលជាប់ទាក់ទង