អតីតសកម្មជនគណបក្សប្រឆាំង លោក អៀ ចាន់ណា ចេញវីដេអូ និងលិខិតសុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

រាជធានីភ្នំពេញ ៖ អតីត្សកម្មជនគណបក្សប្រឆាំង លោក អៀ ចាន់ណា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារវីដេអូ និងលិខិតសុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ
ពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំ ធនធានមនុស្ស ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការ
កសាងប្រទេស ក្រោមម្លប់សន្តិភាព តទៅទៀត។

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ទទួលយកលោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា
ចាប់ពីពេលនេះ តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង