ឪពុកចេសា និយាយថា៖ “បេីកូនឈ្នះរហូត​ មិនដែលចាញ់​ នោះកូនមិនស្គាល់ នូវការឈឺចាប់ឡេីយ

រាជធានីភ្នំពេញ ៖ ក្រោយពី ចេសា ចាញ់កីឡាការិនី Philippine ឪពុក ចេសា បាននិយាយថា៖
“បេីកូនឈ្នះរហូត​ មិនដែលចាញ់​ នោះ កូនមិនស្គាល់ នូវការឈឺចាប់ឡេីយ​។ បរាជ័យ​ មានអ្វីមិនល្អ​ បរាជ័យ ​ជាចំណុចចាប់ផ្តេីមថ្មីមួយទៀត​”។

សូមបញ្ជាក់ថា៖ កីឡាការិនីហ្វីលីពិន Napolis Jenna Kaila ធ្លាប់បានប្រកួតចាញ់ ខាន់ ចេសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ធ្វើឡើងនៅហ្វីលីពិន កាលពីឆ្នាំ២០១៩។

យ៉ាងណានេះក្តី មហាជនប្រុសស្រីក្មេងចាស់ បានកោតសរសើរ និងមានមោទនភាព ចំពោះ កីឡាការិនី ខាន់ ចេសា ថា ពូកែ ហើយធ្វើបានល្អបំផុត ដោយបានប្រកួតយកឈ្នះ ៣ប្រទេសផ្ទូនៗគ្នា។

ត្រង់ចំណុចនេះ ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស បង្ហាញអារម្មណ៍សប្បាយចិត្ដ និងមានមោទនភាពបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ កញ្ញា ខាន់ ចេសា ហើយលើកទឹកចិត្ត និងបួងសួងឲ្យ ចេសា មានសុខភាពល្អ បន្តប្រកួតដណ្តើមយកមេដាយ លើវិញ្ញាសាផ្សេង ជូនជាតិ ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង