អគ្គិភ័យឆាបឆេះ អាគារសណ្ឋាគារ និងកាស៊ីណូឃ្វីនកូ ក្នុងក្រុងព្រះសីហនុ ស្ថិតក្នុងភាពអាថ៌កំបាំង

ខេត្តព្រះសីហនុ ៖ អគ្គិភ័យ បានឆាបឆេះ នៅបន្ទប់ខាងក្រោមនៃអាគារឃ្វីនកូ មានទីតាំងក្នុងក្រុងព្រះសីហនុ ដោយមុនដឹងមូលហេតុ។

ភ្លាមៗក្រោយអគ្គិភ័យឆេះ សមត្ថកិច្ចចម្រុះ ផ្នែកពន្លត់អគ្គិភ័យ បានបញ្ជូនឡានទឹកចេះទៅពន្លត់ រំលត់ភ្លើងទាំងស្រុង នៅម៉ោងជាង ១០ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយមានភ្លើងឆេះ អស់រយៈពេលប្រហែលជិតកន្លះម៉ោង។

សមត្ថកិច្ច បញ្ជាក់ថា អគ្គិភ័យនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ហើយចំពោះមូលហេតុ  បណ្តាលឲ្យមានភ្លើងឆេះ សមត្ថកិច្ច ក៏មិនទាន់បញ្ជាក់នៅឡើយដែរ ដោយរង់ចាំធ្វើការស្រាវជ្រាវ ឲ្យបានត្រឹមត្រូវជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង