មនុស្សច្រើនកុះករ រង់ចាំទទួលសំបុត្រចូលទស្សនា បាល់ទាត់ឥតគិតថ្លៃ នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋរាប់ពាន់ ម៉ឺននាក់ បានមកតម្រៀបជួរគ្នា រង់ចាំទទួលយកសំបុត្រ ដែលចែកជូនឥតគិតថ្លៃ នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះចាំទទួលសំបុត្រ ចូលទស្សនាបាល់ទាត់ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សកម្មភាពទាំងនេះ បង្ហាញឲ្យឃើញថា ជាទឹកចិត្ត និងបេះដូង របស់អ្នកគាំទ្រ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជាពិសេសយុវវ័យរាប់ពាន់ឬម៉ឺននាក់ ដែលស្រលាញ់គាំទ្រក្រុមបាល់ទាត់ជម្រេីសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ។

យុវជនខ្លះនិយាយថា ពួកគេខំងេីបរ៉ូតរះ តាំងពីម៉ោង ៣ទៀបភ្លឺ មករង់ចាំតម្រង់ជួរ ជាមួយ ពលរដ្ឋដ៏ទៃទៀតយ៉ាងច្រេីនកុះករ រង់ចាំទទួលយកសំបុត្រ ដែលចែកជូនឥតគិតថ្លៃ នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក ដោយសំបុត្រទើបតែចាប់ផ្ដេីមចែកជូននៅម៉ោង ០៨ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្រុម​យុវជន ក៏ដូចជាប្រជាពលរដ្ឋមួយទៀត ថ្លែងថា ដោយមុនអាចស៊ូទ្រាំនឹងរង់ចាំរយៈពេលយូរ ពីការចែកសំបុត្រមើលបាល់ទាត់មិនបាន ក៏សម្រេចចិត្ត វិលត្រឡប់ទៅផ្ទះវិញ ព្រោះសុខភាពមិនអាចទ្រាំនឹងការឈរង់ចាំរយៈពេលយូរបាន។

ពលរដ្ឋខ្លះនិយាយថា “កុំឲ្យចូលពេទ្យទាន់ ដូច្នេះត្រូវតែដកថយ។ អត់ងងុយ
– អត់ទាន់បានញាំអាហារព្រឹក – មនុស្សច្រេីន គ្មានខ្យល់អុកស៊ីហ្សែនដកដង្ហើមគ្រប់គ្រាន់ ហើយដឹងខ្លួនមុនថា មិនស្រួលខ្លួន សុខភាពមិនអាចគប់ទល់បាន ក៏សម្រេចចិត្ត ថយ វិលត្រឡប់មកផ្ទះវិញ”៕

អត្ថបទដែលជាប់ទាក់ទង