ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅទទួលយក កម្មករសំណង់ម្នាក់ ធ្លាក់ពីលើជន្ទាកំពស់៤ម៉ែត្ររបួសធ្ងន់ នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅយប់ ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ​២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានមកថា មានកម្មករសំណង់ម្នាក់ បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើជន្ទាកំពស់ ៤ម៉ែត្រ បណ្ដាលអោយបែកក្បាល នៅក្នុងការដ្ឋានទ្រីហ្វូត ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(23) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទាំងយប់ ចេញទៅទទួលយកកម្មកររងគ្រោះ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ជាបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មកររងគ្រោះមានឈ្មោះ យ៉ាន ប៊ុនណាត ភេទប្រុស អាយុ ៣៥ឆ្នាំ។

បច្ចុប្បន្ន កម្មករជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុន លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន G.T.V.C មកកាន់កំពង់ផែ ក្រុងព្រះសីហនុ រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង