រថយន្ត Range Rover ស៊េរីទំនើប១គ្រឿងទៀត ត្រូវភ្លើងឆេះសល់តែគ្រោងឆ្អឹង

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា មានហេតុការឆេះ រថយន្ត Range Rover ស៊េរីទំនើបឆ្នាំ២០១៥ មួយគ្រឿង នៅសល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអាធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ហេតុការនេះ កើតឡើងនៅតាមបណ្ដោយផ្លូវអូរ៥ ផ្លូវឆ្ពោះទៅអូរឈើទាល ត្រង់ចំណុចផ្លូវកែងជាបី ផ្លូវបំបែកទៅឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ភ្លាមៗ សមត្ថកិច្ចនគរបាល មិនទាន់ដឹងពីមូលហេតុ នៃការឆេះរថយន្តម៉ាក Range Rover ស៊េរីទំនើបឆ្នាំ២០១៥ ខាងលើនេះទេ៕

អត្ថបទដែលជាប់ទាក់ទង