ប្រវត្តិខ្លះៗ ទាក់ទងនឹងការគ្រងសម្លៀកបំពាក់ ក្នុងពិធីច្រត់ព្រះន័ង្គល

រាជធានីភ្នំពេញ ៖ ប្រវត្តិខ្លះៗទាក់ទង នឹងការគ្រងសំលៀកបំពាក់ក្នុងពិធីច្រត់ព្រះន័ង្គល៖

កាលព្រាហ្មណ៍ ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯង ឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។

អ្នកតំណាងព្រះអង្គ ឬស្ដេចមេឃ តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖

ស្លៀកសំពត់ សារបាប់ពណ៌លឿងទុំ សំឡុយ
ពាក់អាវសាបាប់លឿងទុំ
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទ សម្ដេចព្រះស៊ីសុវត្តិ មុនីវង្ស និងក្នុងរជ្ជកាល ព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។

ឯចំណែកជំទាវ ឬមេហួ ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះដូចតទៅ៖
– ពាក់សំពត់សារបាប់ សំឡុយ
– ពាក់អាវបំពង់វែង ពណ៌លឿងទុំ
– ពានាក្រមាពណ៌លឿងបៃតង
– ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ចិញ្ចៀនក្បាលទទេ។

មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិស្តសករាជ១៩០៥ថា ៖

ស្លៀកពាក់ហូលមានជរ
ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។
មកដល់ ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួន ប្រហែលកូនល្ខោនគឺ៖

ស្លៀកពាក់សារបាប់សំឡុយ
ពាក់អាវទ្រនាប់ពណ៌លឿង រឹតខ្លួន
ពាក់ស្បៃឆៀង ដូចកូនល្ខោន
និងប្រដាប់មាសពេជ្រ ដូចពោលហើយ៕ ប្រភព fb÷ Chhay Lyna

អត្ថបទដែលជាប់ទាក់ទង