ភ្លើងឆេះទាំងព្រឹកនៅសង្កាត់៤ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំង នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា អគ្គិភ័យ បានឆេះអគារស្នាក់នៅ របស់ប៉ឡាយ ក្នុងក្រុម១៧ ភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ កាលពីម៉ោង ៥កន្លះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចចម្រុះ បញ្ជាក់ថា បានបានចេញរថយន្តពន្លត់ បានទាំងស្រុងហើយ..។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ប្រតិបត្តិការពន្លត់ភ្លើងនេះ ប្រើពេលជិត ២ម៉ោង ចូលរួមពី សមត្ថកិច្ចចម្រុះក្នុងខេត្តព្រះសីហនុ ទប់ស្កាត់មិនឲ្យរាលដាលបន្តទៅទៀតឡើយ។

សមត្ថកិច្ច បញ្ជាក់ថា ករណីភ្លើងឆេះនេះ គ្មានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ ដោយគ្រាន់តែ ឆេះខូចខាតសម្ភារៈ និងបន្ទប់អាគារជាន់ទី០៧ ទាំងស្រុង ។ ហើយ ករណីនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង