ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រឲ្យទៅដឹក អ្នកជំងឺលើសឈាមម្នាក់ ពីលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកបុរសអ្នកជំងឺម្នាក់ មានអាការៈប្រកាច់ លើសឈាមធ្ងន់ធ្ងរ ពីលើក្រុងកោះរ៉ុង ដឹកយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា អ្នកជំងឺរូបនេះឈ្មោះ ងិន ភឿន អាយុ ៥៣ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន អ្នកជំងឺរងគ្រោះ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់លោកឧកញ៉ា ដើម្បីយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង