រឿងកុដិវីឡា នៅវត្តគិរីសាលវ័ន ហៅវត្តថ្មី នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយពីផ្ទុះការរិះគន់ពីមហាជន តាមបណ្តាញសង្គម រឿងកុដិវីឡា នៅក្នុងស្រុកកំពង់សៀម ស្ថិតក្នុងវត្តគិរីសាលវ័ន ហៅវត្តថ្មី នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពេលនេះត្រូវបានមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម លោក រ៉េត សារ៉េត បានប្រាប់ថា វត្តអារាមដែលសាងសង់ ខុសរចនាបថនេះ លោកនឹងឲ្យក្រុមការងារ ចុះសិក្សាព្រោះ​ថា ការកសាងកុដិមួយនេះ ព្រះគ្រូចៅអធិការវត្ត រួមគណៈកម្មាធិការវត្ត បានកសាងតាំងពីឆ្នាំ២០១៨មក ម៉្លេះ ខណៈដែលលោកមិនទាន់ឡេីងជាប្រធានមន្ទីរ។

ព្រះ អង្គ គង់ វិចិ្ឆកា អនុគណស្រុក កំពង់សៀម មានសង្ឃដិកាថា ព្រះអង្គបានប្រាប់ព្រះគ្រូចៅអធិការវត្តដែរ ពីរចនាបថកសាងកុដិ ដែលផ្ទុយពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប៉ុន្តែព្រះគ្រូចៅ​អធិការវត្ត និងគណៈកម្មាធិការវត្តបានប្រាប់មកវិញថា កុដិមួយនេះមានប្លង់រចនាត្រឹមត្រូវ។ សាលាអនុគណស្រុកកំពង់សៀម គ្មានសិទ្ធិបញ្ឈប់ឬផ្អាកការសាងសង់ឡេីយ ពោលគឺបានផ្តល់នូវឱវាទពីរចនាបថ ក្បួនខ្នាត ពីអ្វីទៅជាវត្តអារាម តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កុដិដែលមានរចនាបថដូចវីឡាសម័យថ្មីនេះ ក្រោមការដឹកនាំសាងសង់ ដោយព្រះគ្រូ ប៊ន ស្រឿន ជាព្រះចៅអធិការ វត្តគិរីសាលវ័ន ដោយប្រេីប្រាស់រយៈពេលកសាងជាង៦ឆ្នាំ ដែលកសាងក្នុងអំឡុងឆ្នាំ២០១៨ មក ទេីបនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ធ្វេីពិធីបុណ្យឆ្លង និងសមិទ្ធដាក់ឲ្យប្រេីប្រាស់ផងដែរ ។

មហាជនរង់ចាំមើលទាំងអស់គ្នា តើវាសនាកុដិ ដែលសាងសង់ខុសរចនាបថនេះ មានវាសនាបែបណា៕

អត្ថបទដែលជាប់ទាក់ទង