ឧកញ៉ា ទៀ វិចិត្រ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋជាង១០០នាក់ រស់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋជាង ១០០នាក់ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងនោះ ក៏មានវត្តមាន លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំស្ថាប័ន​ពាក់ព័ន្ធ បានចូលរួមផងដែរ។

ពិធីជួបជុំនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

លោក ស៊ូ សាវ៉ាត តំណាងប្រជាពលរដ្ឋ មានប្រសាសន៍ថា ប្រជាពលរដ្ឋជាង ១០០នាក់ រស់នៅមូលដ្ឋានខាងលើនេះ ជាអតីតអ្នកគាំទ្រគណបក្សភ្លើងទៀន ជាមួយរូបលោកដែរ។ ហើយបច្ចុប្បន្ន ពលរដ្ឋទាំងនោះ បានចូលមករួមនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា។

ជាងនេះទៀត ក្រុមប្រជាពលរដ្ឋទាំងនេះ បានទទូចចង់ជួបមុខ លោកឧកញ៉ា ទៀ វិចិត្រ ដែលមហាជន លើកសរសើរទៅលើសកម្មភាពការងារមនុស្សធម៌ របស់លោក ជួយសង្គមកន្លងមក ដើម្បីឲ្យពួកគាត់ បានសម្តែង នូវមនោសញ្ចេតនា និងថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ ដោយផ្ទាល់សម្រាប់ការងារមនុស្សធម៌ របស់លោកជាបន្តបន្ទាប់មកនេះ។

នាឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាន៍ថា ការជួបជុំគ្នា និងពិសាអាហារសាមគ្គី ជាមួយគ្នានៅពេលនេះ បានមកដោយសារកត្តាប្រទេសជាតិ មានសុខសន្តិភាព មានថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានលះបង់បូជាជីវិត កម្លាំងកាយចិត្ត ស្វែងរកសន្តិភាព រួមសុខរួមទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ ជាពិសេស បានបន្ត និងបេ្តជ្ញាការពារ សុខសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា នៃយើងជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង