ក្រុមហ៊ុន 2MBET ឧបត្ថម្ភឯកសណ្ឋានកីឡា ៤០ឈុត ជូនក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ”

ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំ និងសមាជិកក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ទាំងអស់ សូមថ្លែងអំណរគុណដល់ អគ្គនាយកក្រុមហ៊ុន 2MBET និងក្រុមការងារ CTS Sport ទាំងអស់ ដែលបានឧបត្ថម្ភ និងនាំយកឯកសណ្ឋានកីឡា ដ៏ស្រស់ស្អាតទៅប្រគល់ជូន ក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ដល់ទីតាំង នៃតារាងបាល់ទាត់ ស្តារក្រោន (Star Crown Sport Center) មានមូលដ្ឋាននៅសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ចាន់ សាលី គ្រូបង្វឹក និងជាប្រធានក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ” មានប្រសាសន៍ថា ជំនួសមុខឱ្យ ក្រុមកីឡាបាល់ទាត់ “កម្ពុជាថ្ងៃនេះ” សូមថ្លែងអំណរគុណ លោក-លោកស្រី ជាប្រធានក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឯកសណ្ឋានកីឡា ចំនួន ៤០ឈុត ជូនដល់ក្រុមកីឡាករ “កម្ពុជាថ្ងៃនេះ” របស់លោក នៅពេលនេះ។

លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាតំណាងឱ្យ ក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ”ទាំងអស់ សូមជូនពរដល់ ក្រុមហ៊ុន 2MBET ឱ្យទទួលបានអតិថិជន ចូលរួមគាំទ្រ កាន់តែច្រើនថែមទៀត នាថ្ងៃអនាគត..។

ទន្ទឹមគ្នានេះ លោក ចាន់ សាលី  រំពឹងថា នៅថ្ងៃអនាគត ឬបណ្តាឆ្នាំខាងមុខៗ ក្រុមហ៊ុន 2MBET នឹងពិចារណា បន្តជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាព របស់ក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ជាបន្តទៀត..។

បន្ថែមលើនេះ លោក សាលី ថ្លែង ក្នុងនាមគ្រូបង្វឹក ក៏ដូចជា តំណាងឱ្យ ក្រុមកីឡាករបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ទាំងអស់ សូមជូនពរដល់ លោក-លោកស្រី ដែលជាអគ្គនាយក ឬប្រធានក្រុមហ៊ុន 2MBET និងបុគ្គលិកគ្រប់ជំនាញ សូមមានសុខភាពល្អ បញ្ញាឆ្លាតវៃ ជាពិសេស ឱ្យទទួលជោគជ័យ លើគ្រប់ការងារវិនិយោគ របស់ក្រុមហ៊ុន ជារៀងរហូត នាបណ្តាឆ្នាំខាងមុខៗទៀត..៕

អត្ថបទដែលជាប់ទាក់ទង