ក្រុមបាល់ទាត់«កម្ពជាថ្ងៃនេះ» ឈ្នះពានលេខ១ ប្រកួតមិត្តភាពមនុស្សធម៌ នៅតារាងស្តារក្រោន ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្មវិធីប្រកួតបាល់ទាត់ (មិត្តភាពមនុស្សធម៌) រវាងក្រុមបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ប្រកួតជាមួយ ក្រុមបាល់ទាត់ «អាណាចក្រតោកំណាច»។
វគ្គចុងក្រោយ ក្រុម “កម្ពុជាថ្ងៃនេះ” ឈ្នះក្រុម «អាណាចក្រតោកំណាច» ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់ ១។ ដូច្នេះ ក្រុមបាល់ទាត់ “កម្ពុជាថ្ងៃនេះ” ជាអ្នកទទួលបានជ័យជំនះ និងលើកពានលេខ១។ ចំណែក ក្រុមបាល់ទាត់ អាណាចក្រតោកំណាច ទទួលបានពានលេខ២។

កម្មវិធីប្រកួតនេះ រៀបចំ​នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤​ នាតារាងបាល់ទាត់ស្តារក្រោន ស្ថិតក្នុងក្រុងព្រះសីហនុ។ ហើយចំពោះការរៀបចំកម្មវិធី ​ប្រកួតបាល់ទាត់​ (មិត្តភាពមនុស្សធម៌)នេះ គឺមានក្រុមកីឡាបាល់ទាត់ចំនួន ៤ក្រុម បានដាក់ពាក្យចូលរួមប្រកួត។ ​

ការប្រកួតនេះ ធ្វើឡើងដើម្បីប្រមូលថវិកាទិញសម្ភារៈសិក្សា យកទៅផ្តល់ជូនកុមារតូចៗ មានជីវភាពខ្វះខាត រៀននៅសាលាបឋមសិក្សាស្មាច់ដែង ស្រុកព្រៃនប់..​​

អត្ថបទដែលជាប់ទាក់ទង