មន្ត្រីសុខាភិបាលខេត្តក្រចេះ ចុះស្រាវជ្រាវយកសំណាកមនុស្ស ៣៤នាក់ ដែលប៉ះពាល់កុមារ ឆ្លងជំងឺផ្តាសាយបក្សី

ខេត្តក្រចេះ ៖ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តក្រចេះ សហការជាមួយ ក្រុមការងារ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល ដឹកនាំដោយ លោកវេជ្ជ បណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានចុះអប់រំសុខភាពស្រាវជ្រាវ និងបានយកសំណាក អ្នកដែលប៉ះពាល់ និងអ្នក ដែលមានរោគសញ្ញាពាក់ព័ន្ធនឹងករណី ជំងឺផ្តាសាយបក្សីនៅភូមិកាប៉ូ១ និងនៅសាលា បឋមសិក្សាកាប៉ូ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត ក្រចេះ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត សហការជាមួយ ក្រុមការងារ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល បានចុះប្រមូលសំណាក់ អ្នកពាក់ពន្ឋ័ចំនួន ៣៤នាក់ ស្រី ២២នាក់។ ក្នុងនោះអ្នកប៉ះពាល់ចំនួន ១៧នាក់ និងអ្នកមានរោគសញ្ញាផ្តាសាយ ១៧នាក់។

ក្រៅពីនោះក្រុមការងារ ក៏បានចុះអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅសាលា បឋមសិក្សានៅអនុវិទ្យាល័យកាប៉ូ ចំនួន ៥៨២នាក់ ស្រី ២៩៦នាក់ បិទរូបភាព ១៧០ posters និងផ្សព្វផ្សាយ ដល់ប្រជាជនតាមខ្នងផ្ទះ ១៦០ខ្នងផ្ទះផងដែរ។

លោកវេជ្ជបណ្ឌិត បន្តរថា ចំពោះសំណាក ដែលប្រមូលបានផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: ក្រសួងសុខាភិបាលនិងរងលទ្ធផល នៅថ្ងៃស្អែក ៕

អត្ថបទដែលជាប់ទាក់ទង