ការប្រកួតរវាងកំពូលអ្នកប្រដាល់ ប៉ាក់កីអៅ និងប៊ូខាវ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤

ថៃ ៖ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) នឹង​ត្រូវ​តទល់​ ជាមួយ​កំពូល​អ្នក​ប្រដាល់​មួយ​ថៃ ប៊ូ​ខាវ បេន​ឆា​មេ​ក (Buakaw Banchamek) នៅ​លើ​សង្វៀន​ប្រកួត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើមឆ្នាំ២០២៤ ក្នុងប្ទេសថៃ។

ទាក់ទិននឹងការប្រកួតនេះ ​កំពូល​អ្នក​ប្រដាល់​ទាំង ០​២​រូប បានជួបមុខ​គ្នា រួចហើយ នៅ​ឯ​អគារ​ពាណិជ្ជកម្ម IconSiam ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ប្រកួត​ដ៏​កក្រើក​របស់​ខ្លួន​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Fresh Air Festival ដែល​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍ប្រកួត​នេះ​ឡើង បានបឱ្យដឹងថា ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ចំណាយក្នុងការរៀបចំ​​អស់ទឹកប្រាក់ ២៥​លាន​ដុល្លារ។ ហើហើយការប្រកួតនេះ ធ្វើ​ឡើង​ចំនួន ០៦ទឹក ដោយក្នុង ០១ទឹក​ មាន​រយៈពេល ០៣នាទី។

លោកបន្តថា សម្រាប់​អ្នក​ឈ្នះ នឹង​ទទួលបានប្រាក់​រង្វាន់​ចំនួន ៣០​ម៉ឺន​ដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង