លុបចោលកម្មវិធី បង្ហោះយន្តហោះខ្នាតតូច ១៦គ្រឿង នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ ព្រោះតែ..

ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្មវិធី Air Show ដែលត្រៀមបង្ហាញយន្តហោះខ្នាតតូចៗ នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវប្រកាសលុបចោល ឬបានផ្អាកវិញ ព្រោះមានតែយន្តហោះ ០២គ្រឿងប៉ុណ្ណោះ បានមកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ។

មន្ត្រីដដែល បញ្ជាក់ថា តាមគ្រោង នៅម៉ោង ៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ គ្រោងប្រារព្ធពិធីពិពរណ៌ បង្ហាញការហោះហើរ មិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ (Cambodia-Thai Friendship Air Show ២០២៤) នូវយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង ដោយហោះតាមបណ្ដោយឆ្នេរសមុទ្ររាម រហូតដល់ ឆ្នេរទីលានតេជោ (ពយតាមួង) ក្រុងព្រះសីហនុ។

យ៉ាងណា មន្ត្រីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានមន្ត្រីរដ្ឋបាលខេត្តនេះ ដកស្រង់សំដីមកបញ្ជាក់ថា ការផ្អាកកម្មវិធីខាងលើ ដោយសារតែយន្តហោះខ្នាតតូចពីប្រទេសថៃ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រឹមតែ ០២គ្រឿងប៉ុណ្ណោះ។ ហើយពេលនេះ យន្តហោះទាំង ០២គ្រឿងនោះ បានហោះត្រឡប់ទៅប្រទេសថៃ វិញហើយ៕(រូបថតឯកសារ)

អត្ថបទដែលជាប់ទាក់ទង