សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងផែនការងារនគរបាលប្រឆាំងគ្រឿងញៀ​ន នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤ បានចុះបង្រ្កាប​​ករណី​ជួញដូរ​ និងកែច្នៃដោយខុសច្បាប់ នូវសារធាតុញៀ​ន​ ១កន្លែង​ មានទីតាំងស្ថិតនៅចំណុច​ ភូមិ១​ សង្កាត់លេខ២​ ក្រុង-ខេត្តព្រះសីហនុ​។ យុទ្ធនាការនេះ សមត្ថកិច្ច បានឃា​ត់ខ្លួនជនសង្ស័​យជនជាតិចិនចំនួន​ ២នាក់​ និងដកហូតវត្ថុតាងមួយចំនួនផង​ ។
បន្ទាប់មកទៀត លុះដល់ថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៤​ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានបន្ដស្រាវជ្រាវឈានទឃាត់ខ្លួន បក្ខពួកជនសង្ស័​យជនជាតិចិនចំនួន​ ២នាក់​ទៀត (ស្រី​ ១នាក់​)​ និងដកហូតវត្ថុតាងមួយចំនួន ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័​យទាំង ៤នាក់​ និងវត្ថុតាង ដែលសមត្ថកិច្ច ចាប់យកបានពីយុទ្ធនាការខាងលើ រួមមាន ៖
១- ឈ្មោះ​ LIU CHANG LIANG ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជនជាតិចិន​ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧​ ភូមិ៥​ សង្កា​ត់លេខ៤​ ក្រុង-ខេត្ដព្រះសីហនុ ។
​២- ឈ្មោះ​ CHU XINLE ភេទប្រុស​ អាយុ​ ៤២ឆ្នាំ​ ជនជាតិចិន​ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧​ ភូមិ៥​ សង្កា​ត់លេខ៤​ ក្រុង-ខេត្ដព្រះសីហនុ ។
​៣- ឈ្មោះ​ GONG YANGQING ភេទប្រុស​ អាយុ​ ៣៧ឆ្នាំ​ ជនជាតិចិន​ មុខរបរ មិនពិតប្រាកដ​ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី៤៧​ ភូមិ៥​ សង្កា​ត់លេខ៤​ ក្រុង-ខេត្ដព្រះសីហនុ ។
៤- ឈ្មោះ​ SHI MINGHA ភេទស្រី​ អាយុ​ ៤២ឆ្នាំ​ ជនជាតិចិន​ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណេីត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន ក្រុមទី១៧​ ភូមិ៤​ សង្កា​ត់លេខ៤​ ក្រុង-ខេត្ដព្រះសីហនុ ។
ចំពោះវត្ថុតាងដកហូត​បានមានដូចជា ៖
– សារធាតុញៀ​នទម្ងន់សរុប​ ៥៧២៨,៣០ក្រាម​ (ទម្ងន់សុទ្ធ)​ និងក​ញ្ឆាក្រៀមទម្ងន់​ ៦១៣,០១ក្រាម​ (ទម្ងន់សុទ្ធ)​ ទូរស័ព្ទដៃចំនួន​ ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀ​នចំនួន​ ៦គ្រឿង លិ​ខិ​តឆ្លងដែ​នចំនួន​ ៣ក្បាល កា​តធនា​គារ​ចំនួន​ ៣សន្លឹក ម៉ូតូចំនួន​ ១គ្រឿង និងឧបករណ៍កែច្នៃ​ និងថង់វេចខ្ចប់គ្រឿងញៀ​នមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័​យជនជាតិចិនទាំង​ ៤នាក់​ និងវត្ថុតាង​ ត្រូវ​មន្រ្តីនគរបាលជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ ដេីម្បី​បន្តនីតិវិធីតាមច្បាប់ ៕
អត្ថបទដែលជាប់ទាក់ទង