តុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជនឆបោកស្ទីលថ្មី ចែកដីរដ្ឋ ៦០០០ឡូតិ៍ ជូនពលរដ្ឋមិនយកប្រាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន

ខេត្តកំពង់ស្ពឺ ៖ ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ ៦០០០ឡូតិ៍ រយៈពេល៧ថៃ្ង​ មិនយកប្រាក់ ប៉ុន្តែយកថ្លៃសេវា​រដ្ឋបាល​៤៥០ដុល្លារ​​ ក្នុងមួយឡូតិ៍ ចំនួន ០២នាក់ ត្រូវបាន​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ ដាក់ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ ហេីយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។​

ជនសង្ស័​យ​ទាំងពីរនាក់​ មានឈ្មោះ​ ជួន​ គន្ធា​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ មិនពិត​ប្រាកដ​  និងបានអះអាង​ថា​ មានងារជា ឯកឧត្ដម​។ ជនសង្ស័យរូបនេះ មានទីលំនៅ​ភូមិ​ត្រពាំង​ឬស្សី​ ឃុំសំបូរ​ ស្រុកសំរោងទង​ ខេត្ដកំពង់ស្ពឺ​ ជាមេក្លោងចែកដី​។

ចំណែកជនសង្ស័យមួយរូបទៀត ឈ្មោះ​ មិន​ ផាន់នី​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ មុខរបរ​ ជាងជួសជុល​រថយន្ត​ និងជាអ្នកសម្របសម្រួលលេីកិច្ចការ​ចែកដី​ ៦០០០​ ឡូតិ៍​។

យោងតាម​ការប្រកាស និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម​ សារព័ត៌មាន​ KH Plus News ដែលមានចាងហ្វា​ងការផ្សាយ​ រហ័ស​នាម​ ពូ​ ហ៊ន​ បានទទួល​ធ្វេី​ការសម្ភាស​ន៍​ផ្ទាល់​ជាមួយ​ ឈ្មោះ​ ជួន​ គន្ធា​ ភេទប្រុស​ ដែល​អះអាង​ថា​ អតីតមានងារ​ឯកឧត្ដម​ ដោយបញ្ជាក់​ច្បាស់ៗថា​ ឯកឧត្ដម​ នឹងរៀបចំ​ចែកផ្ដល់ដីចំនួន​ ៦០០០​ ឡូតិ៍​ដោយមិនយកប្រាក់ ពីសំណាក់​ ប្រជាពលរដ្ឋ​ក្រីក្រ​ កម្មករ​ កម្មការិនី​ អ្នកដែល​ចា​ញ់បោក​ក្រុម​ហ៊ុ​ន​ អចលនទ្រព្យ​តាមគម្រោង​បុរី​ ផ្ទះល្វែង​ ដី​ឡូ​តិ៍កន្លងមក​។

តាមការបញ្ជាក់​ពីពូ​ ហ៊ន​ ថាដីដែលចែកនោះ គឺ​ស្ថិត​នៅទីតាំង​ចំណុច​ ភូមិ​រោងម៉ាសុីន​ ភូមិធ្មៀ​ ឃុំតាសា​ល​ ​ស្រុក​ឱរ៉ាល់​ ខេត្ដកពង់ស្ពឺ​។

សេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គល ដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ​ ៦​០០០ ឡូត៍ លើផ្ទៃដីសរុបមានទំហំ ៤២០ហិកតា ស្ថិតនៅចំណុ​ច​ភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ក្នុងនោះ​ដោយឯកឧត្ដម​ អះអាង​ថា​ ជាដី​ខ្លួន​ បា​នទិញពី​ប្រជាពលរដ្ឋ​ ក្នុងតម្លៃ​ធូរ​ និងមានឯកសារត្រឹម​ត្រូវស្របច្បាប់១០០%​ និងបានកាន់កាប់ជួសជុលផ្លូវលំ ចូលមកដល់ទីតាំងដីរួចរាល់ទៀតផង​ ជាក់ស្ដែង​ចំណុច​ដី ដែលគេអះអាង​ថា​ចែកជូន​ពលរដ្ឋ​ Free គឺជាដីរដ្ឋ​ ស្ថិតនៅ​ក្នុងតំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ ដែលគ្រប់គ្រងដោយឧទ្យានុរក្ស​ ក្រសួង​បរិស្ថាន​។

ជនសង្ស័យ​ ជួន​ គន្ធា​ និងបក្ខពួក​ បា​នរៀបចំ​ផែនការ​ ដេីម្បី​អោយពលរដ្ឋ​ជ្រួលច្របល់ ​និងមកទ​ទួលដីខុសច្បាប់ រួចបង្កេីតទំនាស់អោយពលរដ្ឋ នាំគ្នាការពារដីប្រឆាំង នឹងមន្រ្ដីរាជការសាធារណៈ​ (​ច្បាប់​)​៕

អត្ថបទដែលជាប់ទាក់ទង