ព្រះមហាក្សត្រ មានព្រះរាជឱង្ការ អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តដាំរុក្ខជាតិ តំណាងអត្តសញ្ញាណជាតិ ឱ្យបានច្រើនរួមមាន៖ ដើមត្នោត ឈើទាល និងគគីជាដើម

ខេត្តកំពង់ឆ្នាំង ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជឱង្ការអំពាវនាវដល់ ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងសុំឱ្យ ប្រជាពលរដ្ឋ យកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ ឱ្យអស់សក្តានុពល តាមសហគមន៍ ដោយពុំបាច់ពឹងតែលើផល នៃអនុផលព្រៃឈើឡើយ។

ព្រះអង្គ​ ក៏បានមានព្រះរាជបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា ចូលរួមដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើន ក្នុងនោះ ក៏មានត្នោត ដែលជារុក្ខជាតិ តំណាងអត្តសញ្ញាណជាតិយើង។ ដើមឈើទាល ដើមគគីជាដើម នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ប្រឡាយ ភូមិឋាននានា តាមភ្លឺស្រែ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍៍នានា»។

ព្ព្រះអង្គ មានព្រះរាជបន្ទូលអំពាវនាវ ដូច្នេះ នាឱកាសយាងដាំកូនឈើ ប្រារព្ធរុក្ខទិវាដាំកូនាឈើ នៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង