អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅដឹក ស្រ្តីឈឺពោះឆ្លងទន្លេម្នាក់ ពីលើក្រុងកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យ ដោយសុវត្ថិភាព

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ទៅទទួលយកស្រ្តីមានផ្ទៃពោះមួយរូប ជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង ដែលឈឺពោះសម្រាលកូន ឬឈឺពោះឆ្លងទន្លេ ហើយមានអការៈធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងក្រុងខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរងគ្រោះ ឈ្មោះ អិន ស្រីទូច អាយុ ២៩ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីរងគ្រោះខាងលើ ត្រូវបាន ក្រុមការងារ របស់អ្នកឧកញ៉ា  ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យ មកដល់កំពង់ផែក្រុងព្រះសីហនុ រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា នាំយកទៅសម្រាល ឬសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង