ប្រជាពលរដ្ឋ១២នាក់ រស់នៅខេត្តកំពង់ឆ្នាំង បានពុលអាហារ ក្រោយនាំគ្នាបរិភោគមីឆា

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន ១២នាក់ (ស្រី៥នាក់)  រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានពុលអាហារ ក្រោយបាននាំគ្នាបរិភោគមីឆា ដែលអ្នកស្រុកធ្វើលក់ នៅក្នុងមូលដ្ឋាននេះ។

បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង ១២នាក់ បានបញ្ជូនមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ: ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីទទួលទានមីឆា ដែលលក់នៅតាមភូមិ។

ហេតុការណ៍ពុលអាហារនេះ បានកើតឡើងនៅម៉ោង ៥ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ហើយត្រូវបាន អាជ្ញាធរមូលដ្ឋាន ដឹកបញ្ជូនអ្នកពុលអាហារទាំងនោះ ទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅម៉ោង ៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ភ្លាមៗនោះ លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋា
ភិបាល លោកស្រី ប៊ន សុភី និង លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ ទាំងនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង