ប្រធានក្រុមហ៊ុនប្រេងដ៏ធំនៅរុស្សុី ដែលរិះគន់ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានស្លាប់ ដោយធ្លាក់ពីលើបង្អួចមន្ទីរពេទ្យ

រុស្ស៊ី ៖ សារព័ត៌មានបរទេស The Guardian នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ បានផ្សព្វផ្សាយថា អគ្គនាយកក្រុមហ៊ុនប្រេងឯកជន ដ៏ធំបំផុត របស់រុស្សី បានស្លាប់បន្ទាប់ពីធ្លាក់ពីលើបង្អួច នៃមន្ទីរពេទ្យមួយ នៅទីក្រុងមូស្គូ នៃប្រទេសរុស្សុី។ ពោល គឺប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុន របស់គាត់ បានរិះគន់ ចំពោះការឈ្លានពាន របស់ប្រទេសរុស្ស៊ី ទៅលើ ប្រទេសអ៊ុយក្រែន រួចមក។

សារព័ត៌មានដដែលនេះ បានបញ្ជាក់ថា លោក Ravil Maganov ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនប្រេងឯកជន ដ៏ធំបំផុត របស់រុស្ស៊ី «បានធ្លាក់ពីលើបង្អួច នៅមន្ទីរពេទ្យ Central។ ហើយ គាត់បានស្លាប់ដោយសាររបួស»៕

អត្ថបទដែលជាប់ទាក់ទង