ប្រធាន​ក្រុម Wagner ត្រូវគេសន្ម​ត់​ថា​បានស្លា​ប់ ដោយធ្លាក់​យន្តហោះ​ នៅរុស្ស៊ី​ កាលពីថ្ងៃទី២៣ ខែសីហា

ក្រុងមូ​ស្គូ​ ៖ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​រុស្ស៊ី  បានអះអាងថា ប្រធាន​ក្រុម Wagner លោក Yevgeny Prigozhin ស្ថិតនៅក្នុង​បញ្ជី​អ្នកដំណើរ​ នៃ​យន្តហោះ​មួយគ្រឿង ដែល​បាន​ធ្លាក់​ ហើយ​សម្លាប់​អ្នកដំណើរ​ទាំងអស់​ នៅលើ​យន្តហោះ​។​

ទន្ទឹម​នោះ បណ្តាញ Telegram របស់​ក្រុម Wagner-linked Gray Zone បាន​រាយការណ៍​ថា យន្តហោះ​ឯកជន ​ដែលជា​កម្មសិទ្ធិ​ រប​ស់បុ​រស​វ័យ ៦២ឆ្នាំ ត្រូវបាន​បាញ់​ទម្លាក់​ ដោយ​ប្រព័ន្ធ​ការពារ​អាកាស​រុស្ស៊ី​។​

គេហទំព័រ​ព័ត៌មាន​ឯករាជ្យ Gray Zone បាន​បង្ហោះ កាលពី​ថ្ងៃ​ពុធ​ថា ការស្លាប់​របស់លោក Prigozhin ជា​លទ្ធផល ​របស់​ជន​ក្បត់​រុស្ស៊ី​រូបនេះ ខណៈកាលពី​ខែមិថុនា មេដឹកនាំ​ក្រុម Wagner បានដឹកនាំ​ការបះបោរ ប៉ុន្តែ​បរាជ័យ​ប្រឆាំង នឹង​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​។​

គ្រោះថ្នាក់នេះ បានកើតឡើងនៅជិតភូមិ Kuzhenkino ក្នុងតំបន់ Tver ភាគពាយ័ព្យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

សារព័ត៌មាន របស់រុស្ស៊ីមួយចំនួន បានកំណត់យន្តហោះនេះ មានឈ្មោះថា Embraer Legacy 600 មានលេខកន្ទុយ RA-02795 ដែលគេជឿថាជា របស់លោក Prigozhin។

គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​សារព័ត៌មាន បញ្ជាក់ថា យន្តហោះ​នេះ​ បាន​ធ្លាក់ អំឡុងពេល​ធ្វើដំណើរ​ ចេញពី​ទីក្រុង​មូ​ស្គូ ឆ្ពោះទៅកាន់​ទីក្រុង St Petersburg ដោយ​សម្លាប់​អ្នកដំណើរ​ទាំងអស់។ ហើយ អ្នកនៅលើយន្តហោះ​នោះ​ មាន​មនុស្ស​សរុប ៧នាក់ និង​អ្នកបើក ៣នាក់ ហើយ​ត្រូវបានគេសន្ម​ត់​ថា មាន​វត្តមាន​ របស់ លោក Prigozhin ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង