​សមត្ថកិច្ច ចាប់ខ្លួន​ជនជាតិ​ចិនម្នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម នៅ​ចំណុច​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ខេត្ត​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​ជួញដូរ​គ្រឿងញៀន ​ឆ្លង​ដែន កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ ដោយ​ចាប់ខ្លួន​ជនជាតិ​ចិន​ ០១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម នៅ​ចំណុច​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ។

កម្លាំង​ជំនាញ​(​ក​៩) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ យិ​ន បញ្ញា​រិ​ទ្ធ, លោក ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង​, លោក​វរសេនីយ៍ឯក ដុស​វ​ណ្ណា សុ​វឌ្ឍន នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឌុ​ក មក​រា នាយការិយាល័យ​(​ក​៩) និង​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ខេត្ត​ស្ទឹង​ត្រែ និង​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ លោក ទី សុ​វិ​ន​ថា​ល, លោក ជេ​ត ខេមរា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​ នៅ​ចំណុច​ខាងលើ​។

​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ បានឃាត់ខ្លួន​ជនសង្ស័យ​ ០១​នាក់​ឈ្មោះ TU SUERONG ភេទ​ប្រុស អាយុ​ ៣៦​ឆ្នាំ ជនជាតិ​ចិន។

ចំណែក​វត្ថុ​តាង​ចាប់​យក​បាន រួម​មាន ៖
-​ កេ​តា​មីន​(KETAMINE) ១០០​ដុំ ស្មើ​ទម្ងន់ ១០០ គ​.​ក្រ និង​៨០​ក្រាម
-​ រថយន្ត ០១​គ្រឿង
– ​ទូរ​សព្ទ​ដៃ ០១​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង បន្ត​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ តាម​នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង