លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយជីវិតស្ត្រីកូនខ្ចីម្នាក់ទៀត ពីលើកោះមកសង្គ្រោះនៅមន្ទីរពេទ្យ ដោយសុវត្ថិភាព

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ឲ្យទៅទទួលយកស្រ្តីម្នាក់ ដែលបានឈឺពោះ សម្រាល​កូនដោយខ្លួនឯង ក្នុងខ្ទមមួយកន្លែង នៅលើក្រុងកោះរ៉ុង នាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នាក្រុងព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីរូបនេះ ឈ្មោះ យេត ស្រីនាថ អាយុ ១៩ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម( អាវខ្មោច) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ភ្លាមៗ រួចដឹកបន្តតាម រថយន្តសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង