រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺក្រៅពីដាក់បម្រេីដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ផ្លូវល្បឿនលឿន ដ៏មានសក្តានុពលមួយនេះ ក៏នឹងបម្រេីដល់ការធ្វេីដំណេីរទេសចរណ៍ របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ផងដែរ។