នាយករដ្ឋមន្ត្រីចិន និងលោក ជា សុផារ៉ា អញ្ជើញប្រគល់-ទទួលជំនួយ រដ្ឋាភិបាលចិន លើគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លី ខឹឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ នាខេត្តសៀមរាប៕ ប្រភព ៖ AKP

អត្ថបទដែលជាប់ទាក់ទង