ស្ត្រីម្នាក់បានស្លាប់ សង្ស័យករណីប្លន់សម្លាប់ យកគ្រឿងអលង្ការ..

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋានសង្កាត់ទៀន បានឲ្យដឹងថា ករណីឃាតកម្មមួយករណី បានកើតឡើងនៅម៉ោងប្រមាណ ៨និង ២៥ នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

ករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានបឋមថា ទំនងអាចជាករណីប្លន់សម្លាប់ យកគ្រឿងអលង្ការ ពីស្ត្រីរងគ្រោះ..។

សមត្ថកិច្ចបន្តថា ស្ត្រីរងគ្រោះខាងលើ ឈ្មោះ ម៉ៅ អិត អាយុ ៥២ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពលរដ្ឋរស់នៅមូលដ្ឋានកើតហេតុ បញ្ជាក់ថា ឃើញសាកសពស្ត្រីរងគ្រោះ បានស្លាប់នៅកណ្តាលវាលស្រែ ស្ថិតក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចយប្បន្ន សមត្ថកិច្ច កំពុងចុះស្រាវជ្រាវ ដើម្បីឈានទៅនាំខ្លួនឃាតករ ដែលគេចខ្លួនបាត់ យកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង