អាហ្សង់ទីន ឈ្នះជើង​ឯក World Cup 2022​

អាហ្សង់ទីន ៖ ប្រទេស​អាហ្សង់ទីន​ បានក្លាយ​ជា​ជើង​ឯក​នៃការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ជា​ថ្មី​ ចាប់​តាំង​ពី​ឈ្នះ​ការ​ប្រកួត​លើក​ចុងក្រោយ​បង្អស់​កាល​ពី​ឆ្នាំ១៩៨៦ មក។

ប្រទេស​អាហ្សង់ទីន​ បាន​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​ធ្នូ ឆ្នាំ២០២២ ក្រោយ​ពី​យក​ឈ្នះ​ក្រុម​បារាំង ​នៅ​ក្នុង​វគ្គ​កាត់សេចក្ដី​ប៉េណាំងទី​ ដែល​អាហ្សង់ទីន​ ទាត់​ចូល ៤ គ្រាប់​​ទល់​នឹង​ ២ គ្រាប់។

ការ​ប្រកួត​វគ្គ​កាត់​សេចក្ដី​ប៉េណាំងទី​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ ទាត់​ចូល ៣ គ្រាប់​ស្មើ​គ្នា​នៅ​ក្នុង​ការ​ប្រកួត​​ទាំង​មូល និង​នៅ​ក្នុង​ការ​ប្រកួត​ថែម​ម៉ោង​ចំនួន ១៥ នាទី​ពីរ​ដង។

ក្រៅពី​ទទួល​បាន​ពានរង្វាន់ជើងឯកបាល់ទាត់​ពិភពលោក World Cup ក្រុម​អាហ្សង់ទីន ​ក៏​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៤២ លាន​ដុល្លារផង​ដែរ។

ចំណែក​ ឯ​ក្រុម​បារាំង​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣០ លាន​ដុល្លារ៕ ប្រភព៖ VOA

អត្ថបទដែលជាប់ទាក់ទង