ស្ត្រីដែល​ក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសឱ្យដាច់ពោះវៀននោះ​ បានទទួលមរណៈភាព​

ខេត្តកំពត ៖ ស្ត្រីម្នាក់ ដែលយកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ​ គាត់បានទទួលមរណៈភាព​ ហើយ។ នេះបើយោងតាម Facebook មួយដែលមានឈ្មោះថា ៖ (Seyha Sem) បានបង្ហោះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះបានបញ្ជាក់យ៉ាងដូច្នេះថា ៖ សេចក្ដី​ជូនដំណឹង​ ប្អូនស្រីដែល​ យកសពកូនក្នុងផ្ទៃ​អាយុ​ ០៤ខែ​ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង​ ធ្វេីការធ្វេសប្រហែសបណ្តាលឱ្យដាច់ពោះវៀននោះ​ គាត់បានទទួលមរណៈភាព​ កាលពីវេលា​ម៉ោង​ ០២ និង​ ១០នាទី​ រំលង​អាធ្រាត្រ​យប់មិញ​ ឈានចូលព្រឹកថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៣​ នៅមន្ទីពេទ្យកាលម៉ែត​ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត​ ក៏ដូចជា​ ក្រុមគ្រូពេទ្យនៅប្រទេសថៃ​ ព្យាយាម​អស់​ពី​សមត្ថភាព​ហេីយ។

សពប្អូនស្រី ត្រូវក្រុមគ្រួសារ យកមកធ្វេីបុណ្យតាមប្រពៃណី​ នៅផ្ទះ​ ភូមិ​ពងទឹក​ ឃុំស្រែចែង​ ស្រុកជុំគិរី​ ខេត្ត​កំពត​។

មានអ្នកចូល Comment ថា៖ (សូមធ្វើដំណើរទៅកាន់ទី ដែលស្ងប់សុខផងចុះសង្ឃឹមថាបានរស់តែទីបំផុត ក៏នៅតែលាចាកទៅទាល់តែបាន អាណិតកូនដែលគ្នាមិនទាន់ដឹងអី)។

សូមបញ្ជាក់ថា ៖ ខាងមន្ទីរពេទ្យកាល់ម៉ែត ធ្លាប់ប្រាប់ថា ស្ថានភាពរបស់ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន កំពុងវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ។

លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បច្ចុប្បន្ននេះ កំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «អ្នកជំងឺមានការវិវឌ្ឍន៍ធ្លាក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈមជាប់នឹងខ្លួនស្រាប់ ឥឡូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបាកធ្ងន់ធ្ងរ និងបានបានធ្វើឱ្យស្ថានភាពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាលើកទីបី» ។

គួររំលឹកថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ ១៨សប្តាហ៍។

ក្រុមគ្រូពេទ្យ របស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្ត នៅរាជធានីភ្នំពេញ។

ស្វាមីរបស់នាង បានអង្វរដល់គ្រូពេទ្យ និងសប្បុរសជន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយភរិយាបានទៅព្យាបាលប្រទេសថៃម្តងទៀត។ ប៉ុន្តែខាងគ្រូពេទ្យប្រាប់ថា ជម្ងឺគាត់វិវឌ្ឍន៍ទៅធ្ងន់ធ្ងរ ឈានដល់សង្គ្រោះបន្ទាន់ដំណាក់កាលចុងក្រោយ។

ទីបំផុត ! នាងបានទទួលមរណៈភាព សូមអោយវិញ្ញាណក្ខន្ត គាត់បានទៅកាន់សុគិតភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង