ឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះស្ត្រីឈឺពោះពីរនាក់ រស់នៅលើកោះរ៉ុង មកកាន់មន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២៣​នេះ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ឲ្យទៅទទួលយក ស្ត្រី ឈឺពោះឆ្លងទន្លេ ឬសម្រាលកូន ចំនួន ០២នាក់ មានលំនៅដ្ឋានរស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ០២ករណីផ្សេងគ្នា បញ្ជូនយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ករណីទី១- ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ អ៊ែល លីដា អាយុ ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ករណីទី២- ស្រ្តី ឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង ០២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង