គ្រួសារជនរងគ្រោះ បាត់បង់ក្តីសង្ឃឹមថា មនុស្ស៥រូប ដែលជិះក្នុងនាវា Titan មិនអាចនៅមានជីវិតទៀតទេ

បរទេស ៖ តាមការសន្និដ្ឋាន របស់អ្នកស្រាវជ្រាវ បញ្ជាក់ថា កូននាវាជ្រមុជទឹកទេសចរណ៍ ឈ្មោះTitan ដែលនាំសេដ្ឋីបួនរូប និងអ្នកបើកមួយរូប ជាប្រធានក្រុមហ៊ុននាវាផ្ទាល់ ចុះទៅមើលខ្មោចកប៉ាល់ទីតានិក រួចក៏បាត់ទំនាក់ទំនងរហូតមកនោះ ក្រុម អ្នកស្រាវជ្រាវ សន្និដ្ឋានថា ប្រហែលជាកូននាវានោះ បានប៉ះទង្គិចជាមួយផ្នែកណាមួយ នៃខ្មោចកប៉ាល់ទីតានិក ធ្វើឱ្យបែកធ្លាយតែម្តង។

មកទល់ពេលនេះ គ្រួសារជនរងគ្រោះបាត់បង់ក្តីសង្ឃឹមថា អ្នកទាំងប្រាំរូប អាចនៅមានជីវិតទៀតហើយ ព្រោះថា បើនាវានោះមិនប៉ះទង្គិចអ្វី ក៏បំពង់ផ្ទុកអុកស៊ីហ្សែន ក្នុងនាវានោះត្រូវអស់ខ្យល់ដែរ៕

អត្ថបទដែលជាប់ទាក់ទង