ឆ្មាំឆ្នេរសមុទ្រអាមេរិក បញ្ជាក់អំពីការស្លាប់ របស់មនុស្ស៥នាក់ ចុះទៅមើលខ្មោចកប៉ាល់ទីតានិច ជាផ្លូវការហើយ

អាមេរិក ៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់អំពីការស្លាប់ របស់មនុស្សទាំង ៥នាក់ នៅក្នុងនាវាមុជទឹកកម្សាន្ត មើលខ្មោចកប៉ាល់ទីតានិច ជាផ្លូវការហើយ។
មនុស្ស ដែលស្ថិតនៅក្នុងនាវា នោះ រួមមាន ៖
១- លោក ហាមីស ហាតឌីង (Hamish Harding) សេដ្ឋី មានប្រាក់រាប់ពាន់លានដុល្លារ ជនជាតិ អង់គ្លេស

២- លោក សា ហ្សាដា ដាវូត (Shahzada Dawood) ជា អ្នកជំនួញជនជាតិ ប៉ាគីស្ថាន រួម ជាមួយកូនប្រុស អាយុ ១៩ឆ្នាំ

៣- លោក ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) ជាអ្នកជំនាញ ខាងមុជទឹក ជនជាតិបារាំង
ទី៤- លោក ស្តុក តុន រ៉ាស់ (Stockton Rush) ជានាយក ប្រតិបត្តិក្រុមហ៊ុន អូសេនហ្គេត (OceanGate) ដែលជាម្ចាស់ នាវា ទីតាន ផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង